ការទិញលំនៅឋានមានតម្លៃក្រោម ឬស្មើ ៧​ម៉ឺនដុល្លារ ត្រូវបានលើកលែងពន្ធប្រថាប់ត្រា ខណៈលំនៅឋានមានតម្លៃលើសពីនេះ ត្រូវបន្ថយមូលដ្ឋានគិតពន្ធ ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥

ការលើកលែងពន្ធប្រថាប់ត្រា

តាមរយៈព្រឹត្តិបត្រព័ត៌មានរបស់ខ្លួន អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់បន្ថែមអំពីការទិញលំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ​មានតម្លៃក្រោម ឬស្មើ ៧​ម៉ឺនដុល្លារ ត្រូវបានលើកលែងពន្ធប្រថាប់ត្រា រហូតដល់ដំណាច់ឆ្នាំ២០២៥ ខណៈលំនៅឋានដែលមានតម្លៃលើសពីនេះ ក៏ទទួលបានអនុគ្រោះពន្ធប្រថាប់ត្រាដែរ ​ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជូនដំណឹងដល់ម្ចាស់អចលនទ្រព្យ និងសាធារណជនអំពី ការបន្តអនុវត្តសេចក្តីជូនដំណឹងលេខ ០០១ សហវ.សជណ.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដោយបន្ថែមគោលការណ៍លើកទឹកចិត្ត ផ្នែកពន្ធដារចំពោះវិស័យអចលនទ្រព្យ ដែលក្នុងនោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ត្រូវបានលើកលែង និងអនុគ្រោះដូចខាងក្រោម៖

១. លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើ ៧០ ០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៥។

២. អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើស
៧០ ០០០ ដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋាន ក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៥។

បើតាម អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានការលើកលែង និងអនុគ្រោះពន្ធខាងលើនេះ រាល់ការផ្ទេរកម្មសិទ្ធិត្រូវបំពេញនូ វលក្ខខណ្ឌដូចខាងក្រោម៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ ដុល្លារ តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែង ក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៥ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រាក្នុងអំឡុងពេលនេះ, ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីនៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ ត្រូវធ្វើកិច្ចសន្យាទិញ-លក់ឱ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារជាក់ស្តែង។

ក្នុងករណីចាំបាច់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានឆ្លៀតឱកាសបន្ថយតម្លៃទិញ-លក់ខុសពីទីផ្សារជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធដារ។

អ្នកជាប់ពន្ធត្រូវភ្ជាប់មកជាមួយនូវកិច្ចសន្យាទិញ-លក់ជាក់ស្តែង រវាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញ (ច្បាប់ដើម) បន្ថែមលើឯកសារ ស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ៕

 

Join The Discussion

14 thoughts on “ការទិញលំនៅឋានមានតម្លៃក្រោម ឬស្មើ ៧​ម៉ឺនដុល្លារ ត្រូវបានលើកលែងពន្ធប្រថាប់ត្រា ខណៈលំនៅឋានមានតម្លៃលើសពីនេះ ត្រូវបន្ថយមូលដ្ឋានគិតពន្ធ ៧ម៉ឺនដុល្លារ រហូតដល់ដាច់ឆ្នាំ២០២៥”

  • Steve386

    https://shorturl.fm/NghYj

  • Cameron214

    https://shorturl.fm/Ell5L

  • Gabrielle2672

    https://shorturl.fm/EtNQb

  • Mark2531

    https://shorturl.fm/pMxny

  • Geoff2940

    https://shorturl.fm/MhL5o

  • * * * $3,222 credit available! Confirm your transfer here: https://www.planning.srv.br/index.php?cs3fy3 * * * hs=431605d1282632afde0306380c8499a7* ххх*

    bki45o

  • Francis3034

    https://shorturl.fm/idLF3

  • TINN SAK

    CAMBODIA

  • LiveActionGamer

    I really enjoy the live games on 8xbetlive. It feels very immersive. I would recommend giving it a shot if you like live gaming.

  • Janet2349

    https://shorturl.fm/ITEYo

  • gperya

    It’s fascinating how competitive gaming platforms like gperya slot tap into our need for both risk & reward. The verification steps they outline seem crucial for building trust – a key element in sustained engagement, psychologically speaking.

  • bVnqjYJtPQnrSQHaJeFrUHBT

    wArBubldVyWQfIUSvkOd

  • Esther4578

    https://shorturl.fm/i4Ggi

  • lightsoutpdfNuS

    The Lights Out PDF is available here in its most complete form. We ensure no pages are missing or corrupted. It is the definitive digital version for your personal archives. https://lightsoutpdf.top/ Will The Northern Lights Be Out Tonight

Compare listings

Compare